ផ្នែកនេះបង្ហាញអំពីបុគ្គលិកសំខាន់ៗ ដែលដឹកនាំក្រុមហ៊ុន ហើយអាចចូលរួមក្នុងការសិក្សាគំរោង ។ បុគ្គលិកទាំងអស់នេះមានបទពិសោធន៏ ប្រហាក់ប្រហែល៣០ឆ្នាំ នៅក្នុងប្រទេស និងក្រៅប្រទេស ។
លោកគង់ អក្ខរា : វិស្វករអាជីព
ប្រធានក្រុមហ៊ុន
លោក គង់ អក្ខរា បានទទួលសញ្ញប័ត្រវិស្វករ នៅឆ្នាំ ១៩៩២ ពីសាលាពហុបច្ចេកទេស VINITSTA នៅ Ukraine ប្រទេសសូវៀត ។ មានបទពិសោធន៏ចំនួន ២០ឆ្នាំ លើបណ្តាផ្នែកសំណង់ស៊ីវិល (អាគារ-អាកាសចរ-ផ្លូវ-ទំនប់ )ការផ្គត់ផ្គង់ទឹក-ការផ្តល់បរិក្ខារជំនួយ អគ្គីសនី បណ្តាញបង្ហូរទឹក និងបណ្តាញបំពង់ទឹក។ ក្នុងឋានៈជាប្រធាន, លោកគង់ អក្ខរា ទទួលបន្ទុកក្នុងការចាត់ចែងគ្រប់គ្រង និងត្រួតពិនិត្យ គ្រប់សកម្មភាពរបស់ក្រុមហ៊ុន ។ ជាមួយការងារទាំងអស់នេះ លោកអាចទទួលខុសត្រូវលើការសិក្សា ធ្វើគំរោង និងរៀបចំឯកសារ អំពីបច្ចេកទេស និងតំលៃប៉ាន់ស្មាននៃអាគារ និងគំរោងសំណង់ស៊ីវិល។
លោកក្លឹង អ៊ីសរ : វិស្វករអាជីព
ជំនាញការផ្នែកជលធារសាស្ត្រ
លោកក្លឹង អ៊ីសរ បានទទួលសញ្ញបត្រ័បរិញ្ញាបត្រ័នៅឆ្នាំ ១៩៦៥ និង បរិញ្ញាបត្រ័កំរិតខ្ពស់នៅឆ្នាំ ១៩៦៧ លើឯកទេសសំណង់ស៊ីវិល (ការអភិវឌ្ឍន៏ធនធានទឹក) ពីសាលាពហុបចេកទេស MONTREAL CANADA ។លោកមានបទពិសោធន៏ចំនួយ ៤៥ ឆ្នាំក្នុងនោះ ២៥ឆ្នាំ នៅស្រុកខ្មែរ និង ២០ឆ្នាំនៅ CANADA និងនាយសមុទ្រ (Mexico – Senegal – Cameroon) ផ្នែកសំណង់ស៊ីវិលមានផ្លូវ – ការផ្គត់ផ្គង់ទឹក – ប្រឡាយទឹក – ការចំរេញទឹកកខ្វក់ និងអភិវឌ្ឍន៏វារីអគ្គីសនី ។
ជាវិស្វករជើងចាស់នៃការងារ លោកអាចទទួលបន្ទុកក្នុងការគ្រប់គ្រង់ និងត្រួតពិនិត្យគ្រប់សកម្មភាព ក្នុងនាមជាមេក្រុមលើ ការងារសិក្សាប្រព័ន្ឋស្រោចស្រពធារាសាស្ត្រវារីអគ្គីសនី និងបណ្តាគំរោងធនធានទឹកដ៏ទៃទៀត។
លោក មៀច សំឯល ៖ វិស្វករអាជីព
នាយកសេដ្ឋកិច្ចកសិកម្មសង្គម និងបរិស្ថាន
លោកមៀច សំឯល ជាវិស្វករសេដ្ឋកិច្ច និងកសិកម្មទទួលបន្ទុកផ្នែកអភិវឌ្ឃរ៏ជនបទ – កសិកម្ម – ការសិក្សាអំពីសេដ្ឋកិច្ចសង្គម -ការប៉ះពាល់ដល់បរិស្ថាន ។ លោកមានឯកទេសលើការអភិវឌ្ឍន៏ធនធានមនុស្ស និងការពង្រឹងលើកម្មវិធីរៀបចំស្ថាប័ន ។
ដោយបានទទួលសញ្ញបត្រ័ ផ្នែកក្សេត្រវិជ្ជា នាឆ្នាំ ១៩៧១ លោកមៀច សំឯលបានទទួលសញ្ញាបត្រ័ថ្នាក់បរិញ្ញាបត្រ័ ជាន់ខ្ពស់ឆ្នាំ ១៩៧៥ និងថ្នាក់បណ្ឌិតឆ្នាំ ១៩៧៨ ផ្នែកសេដ្ឋកិច្ចជនបទ នៅមហាវិទ្យាល័យ Laval Quebec CANADA ។ លោកមានការពិសោធន៏ ជាអន្តរជាតិ ៤០ឆ្នាំ លើការលើកគំរោងផែនការសេដ្ឋកិច្ចសង្គម – ការការពារបរិស្ថាន – ការអភិវឌ្ឍន៏សេដ្ឋកិច្ច និងគំរោងកសិកម្ម ក្នុងប្រទេសអភិវឌ្ឍន៏ និងមិនទាន់អភិវឌ្ឍន៏ (Canada – Cambodia Mali – Rwanda) ។
លោក កង ណារ៉ុត ៖ វិស្វករអាជីព
នាយក- ការអភិវឌ្ឃរ៏ធនធានទឹក
ប្រកបទៅដោយការពិសោធន៏ ៤០ឆ្នាំ លោកកង ណារ៉ុត មានសញ្ញាបត្រ័បរិញ្ញាបត្រ័ជាន់ខ្ពស់ ផ្នែកសំណង់ស៊ីវិល នៅសាលាពហុបច្ចេកទេស, ស្វីស Switzerland នៅឆ្នាំ ១៩៦៥។ លោកបានបំរើការងារនៅកម្ពុជា ជានាដា (Hydro Quebee) និងប្រទេសដ៏ទៃច្រើនទៀតនៃសកលលោក (ឡាវ – ថៃ- វៀតណាម – កូស្តាររីការ និងវេណេហ្សុយអេឡា)។
លោកកង ណារ៉ុត មានជំនាញខាងអភិវឌ្ឍន៏ធនធានទឹកជាពិសេសលើគំរោងវារីអគ្គីសនី ។ដោយបានចូលមកបំរើការងារនៅ KCEC។ លោកត្រូវបានឱ្យទទួលផ្នែកធារាសាស្ត្រ – ការសិក្សាអំពីគំនូរថ្មីផ្នែកវារីអគ្គីសនី និងការអភិវឌ្ឍន៏លើគំរោងធនធានទឹក និងបណ្តាគំរោង សំខាន់ៗដ៏ទៃទៀត (ការផ្គត់ផ្គង់ទឹក – ការបញ្ជូលទឹកក្នុងស្រែ – ប្រឡាយទឹក ) ។
លោកកែវ សារ៉ាត : វិស្វករអាជីព
នាយក- អគ្គីសនី
លោកកែវ សារ៉ាតមានសញ្ញាប័ត្រវិស្វករពិវិទ្យាស្ថាន ITC ភ្នំពេញ ឆ្នាំ ១៩៨៩ នៅឆ្នាំ ១៩៩២ លោកបានទទួល សញ្ញាបត្រ័ថ្នាក់ បរិញ្ញាបត្រ័ជាន់ខ្ពស់ ផ្នែកអគ្គីសនីនៅទីក្រុង Moscow ប្រទេសសូវៀត ។លោកធ្លាប់មានការពិសោធន៏យ៉ាងច្រើន លើការតម្លើង អគ្គីសនី – ការចែកចាយបណ្តាញ – ការជួសជុលថែទាំនៅតាមអាគារឧស្យាហកម្ម ។ លោកមានការពិសោធន៏ច្រើន លើការតម្លើង ខ្សែភ្លើងមានកំរិតថាមពលខ្លាំង ។
ដោយមានបទពិសោធន៏ចំនួន ២០ឆ្នាំ លោកកែវ សារ៉ាត ត្រូវបានទទួលបន្ទុកលើការសិក្សាគំរោងអគ្គីសនីនៅតាមក្រុង និងជនបទ។
លោកម៉ម ស៊ីណូរ៉ា : វិស្វករអាជីព
លោកម៉ម ស៊ីណូរ៉ា ទទួលបន្ទុកលើការសិក្សា-គំនូរ និងរៀបចំលើឯកសារស្តីអំពីលក្ខណៈបច្ចេកទេស និងតម្លៃប៉ាន់ស្មាននៃអាគារ និងគំរោងសំណង់អាគារ, លោកម៉ម ស៊ីណូរ៉ាជាអ្នកសមស្រប និងទទួលអនុវត្តរ៏គំរោងនេះប្រកបទៅដោយគំនូរគ្រឿងបង្គុំអាគារ។
ដោយមានការពិសោធន៏ចំនួន ២០ឆ្នាំ លើផ្នែកគំនូគ្រឿងបង្គុំនៃអាគារ, លោកម៉ម ស៊ីណូរ៉ា បានតែងតាំងជានាយកនៃនាយកដ្ឋាន រចនាសម្ពន្ឋ័ក្នុងនោះមាន ជាអាទីការគណនាអំពីតម្លៃ-ឯកសារដេញថ្លៃ-ឯកសារកិច្ចសន្យា-ការត្រួតពិនិត្យ-ការបញ្ជាក់លើការងារ ក្នុងនាមជាវិស្វករអចិន្ត្រៃយ៏-ត្រួតពិនិត្យថវិកា ស្នើរទ្បើងដោយអ្នកម៉ៅការ-ពិនិត្យគុណភាពនៃសំណង់ ។ លោកម៉ម ស៊ីណូរ៉ា មានសញ្ញប័ត្រ BSCE ឆ្នាំ ១៩៩១ ។
លោកជា ចន្ទបូរ៉ាស : ស្ថាបត្យាករ
នាយក ផ្នែកនាយកដ្ឋាន ស្ថាបត្យកម្ម
លោកជា ចន្ទបូរ៉ាស មានបរិញ្ញាបត្រ័ជាន់ខ្ពស់ ផ្នែកបរិស្ថាន និងសំណង់អាគារនៅប្រទេសអាឡឺម៉ង់ឆ្នាំ ២០០២ និងបរិញ្ញាបត្រ័ជាន់ខ្ពស់ស្ថាបត្យាកម្ម ពីមហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញឆ្នាំ ១៩៩៥ ។ចាប់តាំងពីពេលនោះមក លោកធ្លាប់បានបំរើការងារ លើគំរោងរៀបចំក្រុង-អាកាសយានដ្ឋានអន្តរជាតិ-ការជួសជុលបូរាណវត្ថុខ្មែរ និងទីតាំងដីធ្លី។
ដោយលោកជាអ្នកមានសញ្ញាបត្រ័ ពីប្រទេសក្រៅ, លោកតែងតែបង្រួមចូលគ្នារវាងទំនើបកម្មពីក្រៅប្រទេស និងស្នាដៃ ស្ថាបត្យាកម្មខ្មែរ ឱ្យបានសមស្របស្មើ និងកំរិតមួយនៃបរិស្ថានរបស់ខ្មែរ។ ដោយមានការដកពិសោធន៏ចំនួន ១៥ ឆ្នាំ, លោកជា ចន្ទបូរ៉ាស សមរម្យណាស់ និងទទួលបន្ទុកលើការលើកគំរោងគំនូរស្ថាបត្យាកម្ម។