សង្គ្រាមជាច្រើនទសវត្សបានបណ្តាលឱ្យមានការបំផ្លាញលើបណ្តាហេដ្ឋារចនាសម្ពន្ឋ័ និងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។
ចាប់ពីពេលថ្មីៗនេះ ប្រទេសកម្ពុជាចាប់ផ្តើមកសាងអនាគតរបស់ខ្លួន ដោយចាប់ផ្តើមពីការសាងសង់ និងទំនើបកម្មនៃផ្លួវ, រោងចក្រ, ការដាំដើមឈើ និងម្យាងទៀត ការរៀបចំឡើងវិញ និងការពង្រឹងធនធានមនុស្ស (វិស្វករ, ស្ថាបត្យករ, សេដ្ឋកិច្ចវិទូ និងបណ្ឌិត….)។
ដោយយោងទៅលើគំនិតនេះ យើងបានបង្កើតនៅក្រុមហ៊ុន ខ្មែរ ខនសាល់ធេន អ៊ីនជីនារីង ខបភើរេសិន នាឆ្នាំ ១៩៩៤ ដែលជា ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស មុនដំបូងគេបង្អាស់ក្នុងប្រទេសកម្ពុជា ដោយការឆ្លើយតបទៅនឹងបណ្តាលការងារកសាងឡើងវិញ នៃប្រទេស ជាទីស្រលាញ់ របស់យើង។
រួមសំបាច់គ្នា ១០០% នៃស្រទាប់យុវជនក្នុងប្រទេសរួមទាំងអ្នកជំនាន់មុន ដែលនៅក្រៅប្រទេស និងធ្លាប់មានបទពិសោធន៏ លើសពី២០ឆ្នាំឡើងទៅ លើផ្នែកបច្ចេកទេសជាលក្ខណៈអន្តរជាតិ ក្រុមហ៊ុនទីប្រឹក្សឹបាច្ចេស បានអនុវត្តប្រកបដោយជោគជយ័ លើបញ្ហា គំរោង ដ៏ច្រើនប្លែកៗគ្នា ក្នុងវិសយ័សំណង់ស៊ីវិល, ឧស្សាហកម្ម, អគ្គីសនី, កសិកម្មជនបទ និងបរិស្ថាន។
ដូចដែលបានបង្ហាញក្នុងសៀវភៅនេះ យើងសូមបង្ហាញជូននូវបណ្តាការងារសំខាន់ៗ ដែលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ខ្មែរ ខនសាល់ធេន អ៊ីនជីនារីង ខបភើរេសិន បានបញ្ចប់ដោយជោគជយ័មកទល់ ពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរ យើងសូមចែករំលែក ដល់អ្នក ជាពិសេស ពិសេសផ្នែកសាធារណៈជាតិ និងបរទេសនូវកេត្យានុភាព នៃពលរដ្ឋខ្មែរដែលមានជំនាញចាំបាច់ ធ្វើការងារនៅក្នុង ក្របខណ្ឌ័ នៃការរស់ឡើងវិញ នូវប្រទេសរបស់យើង។
យើងសូមចែករំលែកសៀវភៅនេះដល់អ្នក និងក្មេងជំនាន់ក្រោយ។ ដើម្បីអ្នកទាំងអស់គ្នា ខ្ញុំសូមនិយាយថា ៖
(ចូលយើងកសាងអនាគតយើងទាំងអស់គ្នា ដើម្បីភាពប្រសើរឡើងរបស់ប្រទេសកម្ពុជា។)