Home » ព័ត៍មាន » សេចក្តីប្រកាសស្តីអំពីការធ្វើវិវឌ្ឍនាការ

សេចក្តីប្រកាសស្តីអំពីការធ្វើវិវឌ្ឍនាការ

សេចក្តី​ប្រកាស​ស្តី​អំពី​ការ​ធ្វើ​វិវឌ្ឍនា​ការ នៃ​បែបបទ​គ្រប់គ្រង​ដឹកនាំ និង ទំរង់​ការ​សំរាប់​ការ​ជ្រើសរើស អ្នក​ទីប្រឹក្សា​បច្ចេកទេស/ អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ លើ​ការ​រៀប​ចំ​សំ​ណើរ​ឯកសារ​ដេញ​ថ្លៃ សំរាប់​បណ្តាល​គំរោង​សាង​សង់។

ក្រុមហ៊ុន ខ្មែរ ខនសាល់ធេន អ៊ីនជីនារីង ខបភើរេសិន (KCEC) មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ចំពោះ​ អ្នក​ទីប្រឹក្សា បច្ចេក​ទេស/អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ ក៏​ដូចជា​ដៃ​គូរ​បរទេស ស្តី​អំពី​ការ​ធ្វើ​វិវឌ្ឍនា​ការ នៃ​បែបបទ​គ្រប់គ្រង និង​ទំរង់ ការ​ជ្រើសរើស អ្នក​ទីប្រឹក្សា​បច្ចេកទេស/អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ ក្នុង​ការ​រៀប​ចំ​សំណើរ​ឯកសារ​ដេញ​ថ្លៃ លើការ​សិក្សា គំរោង​ប្លង់, ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​សាងសង់ លើ​គំរោង​សាងសង់​ទាំងឡាយ ដែល​បាន​ផ្តល់​មូល​និធិ​ដោយ​ទីភ្នាក់ងារ អន្តរជាតិ​ផ្សេងៗ (ADB, WB, ….) ។

គោល​បំណង​នៃ​ការ​ធ្វើវិឌ្ឍនា​ការ​នេះ គឺ​កំណត់​និយមន័យ​នៃ​បែបបទ​គ្រប់គ្រង និង​ទំរង់​ការ​ធ្វើ​ការងារ​របស់ KCEC ។ ចំពោះ ការ​ជ្រើសរើស អ្នក​ទីប្រឹក្សា​បច្ចេកទេស/អ្នក​ជំនាញ​ឯក​ទេស​ទាំងឡាយ ក្នុង​លក្ខ័ណ​តម្លាភាព, សុក្រិត និង​បំពេញ​ផល ប្រយោជន៏​គ្នា​ទៅវិញ​ទៅ​មក ចាប់​តាំង​អំពី​ដំណាក់​កាល​ដំបូង​នៃ​ការ​ដាក់​ពាក្យ​ស្នើសុំ, បញ្ផូន​ឯកសារ រួម​មាន ៖ (ឯកសារ ចំណាប់​អារម្មណ៏​លើគំរោង (EOI) សំរាប់​ទទួល​បាន​ការ​សំរាំង​ជ្រើសរើស ក្នុង​ដំណាក់​កាល​បញ្ជី​បឋម ដែល​នឹង​ឈាន​ទៅ​ដល់ ការ​ធ្វើ​ឯកសារ​ដេញ​ថ្លៃ​ជំហ៊ាន​ដំបូង ដែ់ល​រួមមាន​សមាសភាព​ពីរ​ដោយ​ឡែក​ពីគ្នា​ដូចជា ឯកសារ​សំណើរ​បច្ចេកទេស និង ឯកសារ​សំណើរ​ថវិកា ដែល​ជា​ឯកសារ (RFP) និង​រហូត​ទៅ​ដល់​ការ​ទទួល​បាន​កិច្ច​សន្យា ជា​មួយ​អតិថិជន/អ្នកម្ចាស់ការ។

ក្នុង​ការ​ប្រកាស​ជូន​ដំណឹង​នេះ រួម​ទាំង​បរិបទ​នៃ អ៉្នក​ទីប្រឹក្សា​បច្ចេកទេស​/អ្នក​ជំនាញ​ឯកទេស​ទាំង​ឡាយ ដោយ​បញ្ជូលការ​ បណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​ច្រើន​មុខ ទាំង​ផ្នែក​ជំនាញ និង​កំរិត​យល់​ដឹង​ទៅ​ដល់​ក្រុម​ការងារ ឬបុគ្គល។ ខណៈ​ដែល​នៅក្នុង ដំណាក់​ការ​នៃ​ការ​ដាក់​ស្នើ ឯកសារ​ចំណាប់​អារម្មណ៏​លើ​គំរោង (EOI) ដែល​មិន​ត្រូវ​ភ្ជាប់​ប្រវត្តិរូប នៃ​អ្នក​ទីប្រឹក្សា​បច្ចេកទេស/ អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ។ រាល់​បណ្តា​ប្រវត្តិ​រូប​ទាំង​នោះ នឹង​ត្រូវដាក់​បញ្ជូល​ទៅ​ក្នុង​ឯកសារ​សំណើរ ឯកសារ​បច្ចេកទេស សំរាប់​ឱ្យ​អតិថិជន​ធ្វើ​ការ​វិភាគ​វាយ​តំលៃ។ ជំពូក​ខាង​ក្រោម​នេះ ជា​ការ​ប្រតិបត្តិ នៃ​បែបបទ​គ្រប់គ្រង និង​ទំរង់​ការ​សំរាប់​ការ ជ្រើសរើស ចំពោះ​បណ្តាល​អ្នក​ទាំង​នោះ។

ក/ បែបបទគ្រប់គ្រង
ម៌ាគារ​ជា​មូលដ្ឋាន ដែល​ត្រូវ​អនុវត្ត​សំរាប់​ការ​ជួល អ្នក​ទីប្រឹក្សា​បច្ចេកទេស/អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ អាស្រ័យ​ទៅ​លើ តំរូវ​ការ​ចាំ​បាច់​នៃ​គំរោង។ ជា​ទូទៅ​បែបបទ​គ្រប់គ្រង KCEC ទៅ​លើការ​រៀប​ចំ​សំណើ​ដេញ​ថ្លៃ គឺ​ត្រូវ​បាន​ឈរ​លើ​មូលដ្ឋាន គោល​ការណ៌​គ្រឹះ​ដូចខាង​ក្រោមៈ

១. ត្រូវការសេវាកម្មគុណភាពខ្ពស់.

២. ត្រូវការភាពឥតខ្ចោះ និង សន្សំសំចៃ.

៣. ត្រូវ​ការ​ផ្តល់ អ្នក​ទីប្រឹក្សា​បច្ចេកទេស​/អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដែល​អាច ធ្វើ​ការ​ជា​ក្រុម និង​ជា​បុគ្គល

៤. ត្រូវ​ការ​សេវា​ពី​បុគ្គលិក នៃបណ្តា​អ្នក​ដែល​បាន​បំរើ​អោយ KCEC ទាំង​អ្នក​មាន​បទ​ពិសោធន៌ ជំនាន់​ចាស់ ក៏​ដូចជា​អ្នក ជំនាន់ថ្មី.

៥. ត្រូវ​ការ​តម្លាភាព ក្នុង​ដំណើរ​ការ​សំណើរ​បញ្ផី​ដេញ​ថ្លៃ​ជំហ៊ាន​ដំបូង.

៦. ត្រូវ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់ លើ​ការ​ប្រតិបត្តិ​តាម​អត្តចរិក​នៃ​វិជ្ជាជីវៈ

៧. ត្រូវ​ការ​ភាព​គ្មាន​ទំនាស់​អំពី​ផលរបរ (ទំនាស់​អំពី​ការ​ចាត់​តាំង, លក្ខណៈ​សម្បត្តិ​នៃ​លទ្ឋកម្ម​ការងារ, ទំនាក់ទំនង ជា​មួយ​បណ្តា​ភ្នាក់ងារ​គំរោង​ទាំងឡាយ)

KCEC ចាត់​ទុក​ថា ទំនាស់​ក្នុង​ផលរបរ ដែល​មាន​នៅ​ក្នុង​ភាគី​មួយ​អាច​មាន​ឥទ្ឋិពល​មិន​ល្អ ទៅ​លើ​លក្ខណៈ​សម្បត្តិ​ការងារ នៃ​តួនាទី, ការ​ទទួល​ខុស​ត្រូវ, កាតព្វកិច្ច​នៃ​កិច្ចសន្យា ឬ​ការ​អនុលោម​ជា​មួយ​ច្បាប់ និង​បទ​បញ្ញត្តិ។ អ្នក​ទីប្រឹក្សា​បច្ចេក​ទេស/ អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ ក្នុង​លក្ខខណ្ឌ​ទាំង​នេះ​នឹង​មិន​ត្រូវ​បាន​ជ្រើសរើស​ឡើយ​។

ខ/ ទំរង់ការសំរាប់ការជ្រើសរើស អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេស

បន្ទាប់​ពី​ជាប់​ក្នុង​បញ្ជី​បេក្ខភាព​សំរាំង KCEC នឹង​ទទួល​បាន​ពី​អតិថិជន​នូវ​សំណើរ​ស្នើរ​សុំ (RFP) ដែល​រួម​មានៈ សំណើរ​សុំ បច្ចេកទេស, សំណើរ​ថវិការ ហើយ​និង​បែបបទ​ឯកសារ​យោង (TOR)។

សំណើរ​បច្ចេកទេស​រួម​មាន នៅ​ក្នុង​ចំណោម បណ្តា​ឯកសារ​ដ៏ទៃ​ទៀត សមាសភាព​ក្រុម​ការងារ, ការងារ​ចាត់​ចែង​រៀបរយ និង​ព៌ត័មាន​បូក​សរុប​ជីវប្រវត្តិ, ព៌ត័មាន​ប្រវត្តិ​នៃ​ការងារ សំរាប់​ដាក់​សំណើរ, អ្នក​ជំនាញ​ឯកទេស និង​កាលវិភាគ​ផ្ទាល់ខ្លួន។ អ្នក​ទីប្រឹក្សាបច្ចេកទេស/អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ ដែល​ត្រូវ​បាន​ជ្រើសរើស គឺ​សំដៅ​លើ​ប្រវត្តិ​ការងារ​របស់​ពួក​គេ និង ការ​ចំណាយ សំរាប់​ពួកគេ​នៅ​ក្នុង​ការងារ មាន​នៅក្នុង​សំណើរ​បច្ចេកទេស និង​ថវិការតែម្តង។ ទម្រង់ការ​នៃ​ការ​ជ្រើស​រើស មាន​ដូច​ខាង​ក្រោមៈ

១. ដោយ​អាស្រ័យ​ប្រវត្តិរូប ដែល​មាន​ក្នុង​ក្រុមហ៊ុន KCEC ជ្រើសរើស​ប្រវត្តិ​រូប​របស់​បេក្ខជន​ណា ដែល​សមស្រប ទៅ​នឹង​តំរូវ​ការ ដ៏​ច្រើន​លើសលុប​នៃ​លក្ខ័ខ័ណ្ឌ​យោង​របស់​គំរោង សំរាប់​តួនាទី​នីមួយៗ និង​បង្កើត​សមាសភាព ក្រុម​របស់​គំរោង។

២. KCEC ទាក់ទង​​អ្នក​​ទីប្រឹក្សា​​បច្ចេកទេស/អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ ដែល​បង្កើត​សមាសភាព​ក្រុម​ការងារ តាម រយៈទូរស័ព្ទ, សារអេឡិចត្រូនិច និង​ឬក៏​អញ្ជើញ​ពួកគេ​មក​កាន់​ការិយាល័យ​កណ្តាល KCEC ដើម្បី​ផ្តល់នូវ ពត៌មាន ដែល​ទាក់ទង​សំខាន់​ក្នុង​គំរោង, តួនាទី​របស់​ពួកគេ រយៈ​ពេល​ការងារ និង​កាល​វិភាគ​បង្គាប់​ការ​ចូល​កាន់​ការងារ។ ទន្ទឹមគ្នា​នេះ​ដែល ច្បាប់​ចំលង​នូវ​ល័ក្ខខ័ណ្ឌ​យោង របស់​ការងារ​ក៏​ត្រូវ​បាន​ផ្តល់​អោយ​ពួកគេ សំរាប់​ស្វែង​យល់។

៣. ប្រសិន​បើ​អាច​ប្រព្រឹត្ត​ទៅ​បាន ហើយ​យល់​ព្រម​ក្នុង​ការ​ធ្វើ​ការងារ​នៅ​ក្នុង​គំរោង KCEC នឹង​ធ្វើកិច្ច​ព្រមព្រៀង​រួម មួយ ជា​មួយ​អ្នក​ទីប្រឹក្សា​បច្ចេកទេស/អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ លើ​ប្រាក់បៀវត្ស សំរាប់​តួនាទី ដែល​បាន ចាត់​តាំង​ក្នុង​ករណី ការ​ដេញ​ថ្លៃ​បាន​ជោគជ័យ។

៤. អ្នក​ទីប្រឹក្សា​បច្ចេកទេស​/អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ ចុះ​ហត្ថលេខា​លើគំរូ P-1 KCEC ដើម្បី​បញ្ជាក់​ការ​ អនុញ្ញាតិ​យល់ព្រម​អោយ KCEC ប្រើប្រាស់​ប្រវត្តិរូប របស់​ពួកគេ​នៅ​ក្នុង​ឯកសារ​សំណើរ​សុំ, និង​ការ​ដែល​អាច ចូលរួម​ធ្វើ​ការងារ​របស់​ពួកគេ នៅ​ក្នុង​គំរោង​ប្រសិន​បើ KCEC ក្លាយ​ជា​អ្នក​ឈ្នះ ហើយ​នឹង​ប្រាក់បៀ​វត្ស​របស់ ពួក​គេ​ផង​ដែរ​។. KCEC ក៏ចុះ​ហត្ថលេខា​លើ គំរូ​នេះ​ដែរ។

៥. អ្នក​ទីប្រឹក្សា​បច្ចេកទេស/អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ រៀប​ចំ​ឯកសារ​ជីវ​ប្រវត្តិ​ការងារ របស់​ពួកគេ​លើ​ទំរង់ បែបបទ​គំរូ ADB ដោយ​ពិនិត្យ វិវឌ្ឍនា​ការ​កំណត់​សំគាល់ ឱ្យ​សមស្រប​ទៅ​តាម​ចំណាត់​តាំង​មុខ​ការ​សំរាប់ គំរោង និង​ដោយ​មាន​ការ​ជួយ​អំពី KCEC ផង។

៦. ក្រោយ​ពី​បញ្ចប់​ការងារ​ខាង​លើ អ្នក​ទីប្រឹក្សា​បច្ចេកទេស/អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ ពិនិត្យ​ឡើង​វិញ​នូវ ជីវប្រវត្តិ​ការងារ​របស់​ពួកគេ ហើយ​ប្រសិន​បើរាល់​ចំណុច​ទាំងអស់​ត្រឹមត្រូវ ពួកគេ​ត្រូវ​ចុះហត្ថលេខា​ដោយ​ខ្លួន​ឯង លើ​ទំរង់​គំរូនោះ។

៧. អ្នក​ទីប្រឹក្សា​បច្ចេកទេស/អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ ដាក់​បញ្ជូន​សំណើរ​ដើម នៃ​ជីវ​ប្រវត្តិការងារ​របស់​ខ្លួន ដោយ​ភ្ជាប់​ជា​មួយ​នូវ​ច្បាប់​ចំលង​បញ្ជាក់​សញ្ញាប័ត្រ​នៃ​ការ​សិក្សា. ច្បាប់​ចំលង​អត្តសញ្ញាប័ណ្ណ ហើយ​ព្រម​ជា​មួយ គ្នា​ដែរ ឯកសារ​បញ្ជាក់​អំពី​ការងារ ដែល​ខ្លួន​បាន​មាន​បទ​ពិសោធន៌​កន្លង​មក និង​ចុះ​ហត្ថលេខា​លើគំរូ P-1 KCEC ទៅអោយ KCEC ។

៨. KCEC ធ្វើ​បញ្ជី​បូក​សរុប​រួម​នូវ​រាល់ អ្នក​ទីប្រឹក្សា​បច្ចេកទេស ដែល​បាន​ចាត់ចែង​អោយ​ទទួល​ការងារ​សំរាប់​ក្រុម ជា​មួយ​នឹង ជីវប្រវត្តិការងារ និង​ឯកសារ​យោង​ដទៃ​ទៀត​សព្វ​គ្រប់។

ដូចគ្នា​នេះ​ដែរ KCEC រួម​បញ្ជូល ជីវប្រវត្តិ​ការងារ និង​ទិន្នន័យ​នៃ​ការ​ចំណាយ​សេវាកម្ម​ការងារ នៃ​អ្នក​ទីប្រឹក្សា​បច្ចេកទេស/ អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ ទៅ​ក្នុង​ឯកសារ​សំណើរ​សុំ​បច្ចេកទេស និង ថវិកា​នៃ​ឯកសារ​សំណើ​សុំ​ដេញ​ថ្លៃ ហើយ​ដាក់ សំណើរ​សុំទៅ អតិថិជន/អ្នកម្ចាស់សំណង់។

គ/ ការវាយតំលៃឯកសារដេញថ្លៃ/កិច្ចសន្យារបស់សេវាកម្ម
បន្ទាប់​ពី​ទទួល​លទ្ឋផល​នៃ បញ្ជី​វាយ​តំលៃការ​ដេញ​ថ្លៃ​អំពី​អតិថិជន KCEC និង​ជូន​ដំណឹង​ជា​បន្ទាន់​ទៅ អ្នក​ទីប្រឹក្សា បច្ចេកទេស/អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ នូវ​បណ្តា​លទ្ឋផល​ទាំងអស់នោះ។ ប្រសិន​បើប​រាជ័យ អ្នក​ទីប្រឹក្សា​បច្ចេកទេស/ អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ និង KCEC គឺ​ត្រូវ​រួច​ផុត​ពីកាតព្វកិច្ច​នានា រៀងៗ​ខ្លួន​ចាប់​ពី​ថ្ងៃ​នោះ​ត​ទៅ។ ប្រសិន​បើ ជោគជ័យ KCEC នឹង​អញ្ជើញ​ពួកគេ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​លំអិត​នៃ​សេវាកម្មគំរូ P-2 KCEC រវាង KCEC និងពួកគេ ដើម្បី​អនុវត្ត​ការងារ​គំរោង។

កិច្ច​ព្រមព្រៀង​នា​នា​ៗនៃ​ការ​ជ្រើស​រើស​រវាង KCEC និង អ្នក​ទីប្រឹក្សា​បច្ចេកទេស/អ្នក​ជំនាញ​ឯកទេស​ទាំងឡាយ ដូច​ករណី ដែល​បាន​បំភ្លឺ បង្ហាញ​ដោយ​ការ​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រមព្រៀង​ហើយ​បំពេញ​ផល​ប្រយោជន៏​ទាំងសងខាង សំរាប់​គំរោង ផ្សេងៗ ដោយ​គិត​ចាប់​តាំងពី ការ​ចាប់​ផ្តើម​រហូត​ដល់​ការ​បញ្ចប់​គំរោង។

គំរូនៃ P-1 KCEC, P-2 KCEC និងជីវប្រវត្តិការងារ បែបទំរង់បទ ADB (ទំរង់ TECH-6) អាចរកបាននូវ ការិយាល័យកណ្តាល KCEC ហើយអាចទទួលបានតាមការស្នើសុំ ឬ ក៏ទាញយកឯកសារអំពីគេហ៌ទំព័ររបស់ KCEC ( www.kcec-khmer.com).។

ធ្វើនៅរាជធានី ភ្នំពេញ, ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១១

ក្រុមហ៊ុន ខ្មែរ ខនសាល់ធេន អ៊ីនជីនារីង ខបភើរេសិន (ខេស៊ីអ៊ីស៊ី)

Leave a Reply

Your email address will not be published. Required fields are marked *

KHMER CONSULTANT ENGINEERING CORPORATION LTD.(KCEC)     #54B, Street 222, Sangkat Boeung Raing, Khan Daun Penh, Phnom Penh, Cambodia     Tel: (855)-23 218258, Tel/Fax: (855)-23-724108     E-mail: ISAR@online.com.kh