សេចក្តីប្រកាសស្តីអំពីការធ្វើវិវឌ្ឍនាការ
សេចក្តីប្រកាសស្តីអំពីការធ្វើវិវឌ្ឍនាការ នៃបែបបទគ្រប់គ្រងដឹកនាំ និង ទំរង់ការសំរាប់ការជ្រើសរើស អ្នកទីប្រឹក្សាបច្ចេកទេស/ អ្នកជំនាញឯកទេសទាំងឡាយ លើការរៀបចំសំណើរឯកសារដេញថ្លៃ សំរាប់បណ្តាលគំរោងសាងសង់។
ក្រុមហ៊ុន ខ្មែរ ខនសាល់ធេន អ៊ីនជីនារីង ខបភើរេសិន (KCEC) មានសេចក្តីរីករាយសូមប្រកាសចំពោះ អ្នកទីប្រឹក្សា បច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ ក៏ដូចជាដៃគូរបរទេស ស្តីអំពីការធ្វើវិវឌ្ឍនាការ នៃបែបបទគ្រប់គ្រង និងទំរង់ ការជ្រើសរើស អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ ក្នុងការរៀបចំសំណើរឯកសារដេញថ្លៃ លើការសិក្សា គំរោងប្លង់, ការត្រួតពិនិត្យបច្ចេកទេសសាងសង់ លើគំរោងសាងសង់ទាំងឡាយ ដែលបានផ្តល់មូលនិធិដោយទីភ្នាក់ងារ អន្តរជាតិផ្សេងៗ (ADB, WB, ….) ។
គោលបំណងនៃការធ្វើវិឌ្ឍនាការនេះ គឺកំណត់និយមន័យនៃបែបបទគ្រប់គ្រង និងទំរង់ការធ្វើការងាររបស់ KCEC ។ ចំពោះ ការជ្រើសរើស អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ ក្នុងលក្ខ័ណតម្លាភាព, សុក្រិត និងបំពេញផល ប្រយោជន៏គ្នាទៅវិញទៅមក ចាប់តាំងអំពីដំណាក់កាលដំបូងនៃការដាក់ពាក្យស្នើសុំ, បញ្ផូនឯកសារ រួមមាន ៖ (ឯកសារ ចំណាប់អារម្មណ៏លើគំរោង (EOI) សំរាប់ទទួលបានការសំរាំងជ្រើសរើស ក្នុងដំណាក់កាលបញ្ជីបឋម ដែលនឹងឈានទៅដល់ ការធ្វើឯកសារដេញថ្លៃជំហ៊ានដំបូង ដែ់លរួមមានសមាសភាពពីរដោយឡែកពីគ្នាដូចជា ឯកសារសំណើរបច្ចេកទេស និង ឯកសារសំណើរថវិកា ដែលជាឯកសារ (RFP) និងរហូតទៅដល់ការទទួលបានកិច្ចសន្យា ជាមួយអតិថិជន/អ្នកម្ចាស់ការ។
ក្នុងការប្រកាសជូនដំណឹងនេះ រួមទាំងបរិបទនៃ អ៉្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ ដោយបញ្ជូលការ បណ្តុះបណ្តាលដ៏ទូលំទូលាយច្រើនមុខ ទាំងផ្នែកជំនាញ និងកំរិតយល់ដឹងទៅដល់ក្រុមការងារ ឬបុគ្គល។ ខណៈដែលនៅក្នុង ដំណាក់ការនៃការដាក់ស្នើ ឯកសារចំណាប់អារម្មណ៏លើគំរោង (EOI) ដែលមិនត្រូវភ្ជាប់ប្រវត្តិរូប នៃអ្នកទីប្រឹក្សាបច្ចេកទេស/ អ្នកជំនាញឯកទេសទាំងឡាយ។ រាល់បណ្តាប្រវត្តិរូបទាំងនោះ នឹងត្រូវដាក់បញ្ជូលទៅក្នុងឯកសារសំណើរ ឯកសារបច្ចេកទេស សំរាប់ឱ្យអតិថិជនធ្វើការវិភាគវាយតំលៃ។ ជំពូកខាងក្រោមនេះ ជាការប្រតិបត្តិ នៃបែបបទគ្រប់គ្រង និងទំរង់ការសំរាប់ការ ជ្រើសរើស ចំពោះបណ្តាលអ្នកទាំងនោះ។
ក/ បែបបទគ្រប់គ្រង
ម៌ាគារជាមូលដ្ឋាន ដែលត្រូវអនុវត្តសំរាប់ការជួល អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ អាស្រ័យទៅលើ តំរូវការចាំបាច់នៃគំរោង។ ជាទូទៅបែបបទគ្រប់គ្រង KCEC ទៅលើការរៀបចំសំណើដេញថ្លៃ គឺត្រូវបានឈរលើមូលដ្ឋាន គោលការណ៌គ្រឹះដូចខាងក្រោមៈ
១. ត្រូវការសេវាកម្មគុណភាពខ្ពស់.
២. ត្រូវការភាពឥតខ្ចោះ និង សន្សំសំចៃ.
៣. ត្រូវការផ្តល់ អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាច ធ្វើការជាក្រុម និងជាបុគ្គល
៤. ត្រូវការសេវាពីបុគ្គលិក នៃបណ្តាអ្នកដែលបានបំរើអោយ KCEC ទាំងអ្នកមានបទពិសោធន៌ ជំនាន់ចាស់ ក៏ដូចជាអ្នក ជំនាន់ថ្មី.
៥. ត្រូវការតម្លាភាព ក្នុងដំណើរការសំណើរបញ្ផីដេញថ្លៃជំហ៊ានដំបូង.
៦. ត្រូវការផ្តោតការយកចិត្តទុកដាក់ លើការប្រតិបត្តិតាមអត្តចរិកនៃវិជ្ជាជីវៈ
៧. ត្រូវការភាពគ្មានទំនាស់អំពីផលរបរ (ទំនាស់អំពីការចាត់តាំង, លក្ខណៈសម្បត្តិនៃលទ្ឋកម្មការងារ, ទំនាក់ទំនង ជាមួយបណ្តាភ្នាក់ងារគំរោងទាំងឡាយ)
KCEC ចាត់ទុកថា ទំនាស់ក្នុងផលរបរ ដែលមាននៅក្នុងភាគីមួយអាចមានឥទ្ឋិពលមិនល្អ ទៅលើលក្ខណៈសម្បត្តិការងារ នៃតួនាទី, ការទទួលខុសត្រូវ, កាតព្វកិច្ចនៃកិច្ចសន្យា ឬការអនុលោមជាមួយច្បាប់ និងបទបញ្ញត្តិ។ អ្នកទីប្រឹក្សាបច្ចេកទេស/ អ្នកជំនាញឯកទេសទាំងឡាយ ក្នុងលក្ខខណ្ឌទាំងនេះនឹងមិនត្រូវបានជ្រើសរើសឡើយ។
ខ/ ទំរង់ការសំរាប់ការជ្រើសរើស អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេស
បន្ទាប់ពីជាប់ក្នុងបញ្ជីបេក្ខភាពសំរាំង KCEC នឹងទទួលបានពីអតិថិជននូវសំណើរស្នើរសុំ (RFP) ដែលរួមមានៈ សំណើរសុំ បច្ចេកទេស, សំណើរថវិការ ហើយនិងបែបបទឯកសារយោង (TOR)។
សំណើរបច្ចេកទេសរួមមាន នៅក្នុងចំណោម បណ្តាឯកសារដ៏ទៃទៀត សមាសភាពក្រុមការងារ, ការងារចាត់ចែងរៀបរយ និងព៌ត័មានបូកសរុបជីវប្រវត្តិ, ព៌ត័មានប្រវត្តិនៃការងារ សំរាប់ដាក់សំណើរ, អ្នកជំនាញឯកទេស និងកាលវិភាគផ្ទាល់ខ្លួន។ អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ ដែលត្រូវបានជ្រើសរើស គឺសំដៅលើប្រវត្តិការងាររបស់ពួកគេ និង ការចំណាយ សំរាប់ពួកគេនៅក្នុងការងារ មាននៅក្នុងសំណើរបច្ចេកទេស និងថវិការតែម្តង។ ទម្រង់ការនៃការជ្រើសរើស មានដូចខាងក្រោមៈ
១. ដោយអាស្រ័យប្រវត្តិរូប ដែលមានក្នុងក្រុមហ៊ុន KCEC ជ្រើសរើសប្រវត្តិរូបរបស់បេក្ខជនណា ដែលសមស្រប ទៅនឹងតំរូវការ ដ៏ច្រើនលើសលុបនៃលក្ខ័ខ័ណ្ឌយោងរបស់គំរោង សំរាប់តួនាទីនីមួយៗ និងបង្កើតសមាសភាព ក្រុមរបស់គំរោង។
២. KCEC ទាក់ទងអ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ ដែលបង្កើតសមាសភាពក្រុមការងារ តាម រយៈទូរស័ព្ទ, សារអេឡិចត្រូនិច និងឬក៏អញ្ជើញពួកគេមកកាន់ការិយាល័យកណ្តាល KCEC ដើម្បីផ្តល់នូវ ពត៌មាន ដែលទាក់ទងសំខាន់ក្នុងគំរោង, តួនាទីរបស់ពួកគេ រយៈពេលការងារ និងកាលវិភាគបង្គាប់ការចូលកាន់ការងារ។ ទន្ទឹមគ្នានេះដែល ច្បាប់ចំលងនូវល័ក្ខខ័ណ្ឌយោង របស់ការងារក៏ត្រូវបានផ្តល់អោយពួកគេ សំរាប់ស្វែងយល់។
៣. ប្រសិនបើអាចប្រព្រឹត្តទៅបាន ហើយយល់ព្រមក្នុងការធ្វើការងារនៅក្នុងគំរោង KCEC នឹងធ្វើកិច្ចព្រមព្រៀងរួម មួយ ជាមួយអ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ លើប្រាក់បៀវត្ស សំរាប់តួនាទី ដែលបាន ចាត់តាំងក្នុងករណី ការដេញថ្លៃបានជោគជ័យ។
៤. អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ ចុះហត្ថលេខាលើគំរូ P-1 KCEC ដើម្បីបញ្ជាក់ការ អនុញ្ញាតិយល់ព្រមអោយ KCEC ប្រើប្រាស់ប្រវត្តិរូប របស់ពួកគេនៅក្នុងឯកសារសំណើរសុំ, និងការដែលអាច ចូលរួមធ្វើការងាររបស់ពួកគេ នៅក្នុងគំរោងប្រសិនបើ KCEC ក្លាយជាអ្នកឈ្នះ ហើយនឹងប្រាក់បៀវត្សរបស់ ពួកគេផងដែរ។. KCEC ក៏ចុះហត្ថលេខាលើ គំរូនេះដែរ។
៥. អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ រៀបចំឯកសារជីវប្រវត្តិការងារ របស់ពួកគេលើទំរង់ បែបបទគំរូ ADB ដោយពិនិត្យ វិវឌ្ឍនាការកំណត់សំគាល់ ឱ្យសមស្របទៅតាមចំណាត់តាំងមុខការសំរាប់ គំរោង និងដោយមានការជួយអំពី KCEC ផង។
៦. ក្រោយពីបញ្ចប់ការងារខាងលើ អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ ពិនិត្យឡើងវិញនូវ ជីវប្រវត្តិការងាររបស់ពួកគេ ហើយប្រសិនបើរាល់ចំណុចទាំងអស់ត្រឹមត្រូវ ពួកគេត្រូវចុះហត្ថលេខាដោយខ្លួនឯង លើទំរង់គំរូនោះ។
៧. អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ ដាក់បញ្ជូនសំណើរដើម នៃជីវប្រវត្តិការងាររបស់ខ្លួន ដោយភ្ជាប់ជាមួយនូវច្បាប់ចំលងបញ្ជាក់សញ្ញាប័ត្រនៃការសិក្សា. ច្បាប់ចំលងអត្តសញ្ញាប័ណ្ណ ហើយព្រមជាមួយ គ្នាដែរ ឯកសារបញ្ជាក់អំពីការងារ ដែលខ្លួនបានមានបទពិសោធន៌កន្លងមក និងចុះហត្ថលេខាលើគំរូ P-1 KCEC ទៅអោយ KCEC ។
៨. KCEC ធ្វើបញ្ជីបូកសរុបរួមនូវរាល់ អ្នកទីប្រឹក្សាបច្ចេកទេស ដែលបានចាត់ចែងអោយទទួលការងារសំរាប់ក្រុម ជាមួយនឹង ជីវប្រវត្តិការងារ និងឯកសារយោងដទៃទៀតសព្វគ្រប់។
ដូចគ្នានេះដែរ KCEC រួមបញ្ជូល ជីវប្រវត្តិការងារ និងទិន្នន័យនៃការចំណាយសេវាកម្មការងារ នៃអ្នកទីប្រឹក្សាបច្ចេកទេស/ អ្នកជំនាញឯកទេសទាំងឡាយ ទៅក្នុងឯកសារសំណើរសុំបច្ចេកទេស និង ថវិកានៃឯកសារសំណើសុំដេញថ្លៃ ហើយដាក់ សំណើរសុំទៅ អតិថិជន/អ្នកម្ចាស់សំណង់។
គ/ ការវាយតំលៃឯកសារដេញថ្លៃ/កិច្ចសន្យារបស់សេវាកម្ម
បន្ទាប់ពីទទួលលទ្ឋផលនៃ បញ្ជីវាយតំលៃការដេញថ្លៃអំពីអតិថិជន KCEC និងជូនដំណឹងជាបន្ទាន់ទៅ អ្នកទីប្រឹក្សា បច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ នូវបណ្តាលទ្ឋផលទាំងអស់នោះ។ ប្រសិនបើបរាជ័យ អ្នកទីប្រឹក្សាបច្ចេកទេស/ អ្នកជំនាញឯកទេសទាំងឡាយ និង KCEC គឺត្រូវរួចផុតពីកាតព្វកិច្ចនានា រៀងៗខ្លួនចាប់ពីថ្ងៃនោះតទៅ។ ប្រសិនបើ ជោគជ័យ KCEC នឹងអញ្ជើញពួកគេ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាលំអិតនៃសេវាកម្មគំរូ P-2 KCEC រវាង KCEC និងពួកគេ ដើម្បីអនុវត្តការងារគំរោង។
កិច្ចព្រមព្រៀងនានាៗនៃការជ្រើសរើសរវាង KCEC និង អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ ដូចករណី ដែលបានបំភ្លឺ បង្ហាញដោយការចុះហត្ថលេខា លើកិច្ចព្រមព្រៀងហើយបំពេញផលប្រយោជន៏ទាំងសងខាង សំរាប់គំរោង ផ្សេងៗ ដោយគិតចាប់តាំងពី ការចាប់ផ្តើមរហូតដល់ការបញ្ចប់គំរោង។
គំរូនៃ P-1 KCEC, P-2 KCEC និងជីវប្រវត្តិការងារ បែបទំរង់បទ ADB (ទំរង់ TECH-6) អាចរកបាននូវ ការិយាល័យកណ្តាល KCEC ហើយអាចទទួលបានតាមការស្នើសុំ ឬ ក៏ទាញយកឯកសារអំពីគេហ៌ទំព័ររបស់ KCEC ( www.kcec-khmer.com).។
ធ្វើនៅរាជធានី ភ្នំពេញ, ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១១
ក្រុមហ៊ុន ខ្មែរ ខនសាល់ធេន អ៊ីនជីនារីង ខបភើរេសិន (ខេស៊ីអ៊ីស៊ី)
កិច្ចព្រមព្រៀង
កិច្ចព្រមព្រៀង
ឈ្មោះគំរោង ៖ |
ក/ ការយល់ព្រមធ្វើការងារ
អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេស
ខ្ញុំបាទ/នាងខ្ញុំ, ដែលបានចុះហត្ថលេខាខាងក្រោមៈ ____________________ (ឈ្មោះរបស់អ្នកទីប្រឹក្សាបច្ចេកទេស/ អ្នកជំនាញឯកទេស), ប្រកាសអនុញ្ញាតិយល់ព្រមអោយ Khmer Consultant Engineering Corporation Co., Ltd. (KCEC) ដាក់បញ្ជូលសំណើរជីវប្រវត្តិសង្ខេបការងារ ដែលបានចុះហត្តលេខាដោយខ្លួនខ្ញុំផ្ទាល់ នៅក្នុងឯកសារសំណើរសុំផ្នែក បច្ចេកទេស ដូចដែលបានចែង នៅគំរោងខាងលើនៅក្នុងតួនាទីជាៈ _____________________________.
ខ្ញុំបាទ/នាងខ្ញុំ នឹងមានលទ្ធភាពធ្វើការងារនៅគំរោងនេះប្រសិនបើ KCEC ឈ្នះការដេញថ្លៃគំរោង។
KCEC
ប្រសិនបើ KCEC ឈ្នះការដេញថ្លៃគំរោង កិច្ចសន្យាសេវាកម្ម នឹងត្រូវបានចុះហត្តលេខារវាង KCEC និង អ្នកទីប្រឹក្សា បច្ចេកទេស/អ្នកជំនាញឯកទេសទាំងឡាយ ដើម្បីការអនុវត្តគំរោងក្នុងតួនាទី ដូចដែលបានចែងខាងលើហើយ និងជាមួយ ប្រាក់បៀវត្សដូចដែលបានចែងខាងក្រោម។
ខ/ សំណើរប្រាក់បៀវត្ស
សំណើរប្រាក់បៀវត្ស នៃសេវាកម្មកំណត់សំរាប់ អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេស គឺៈ __________________ ___________ (USD).
ប្រាក់បៀវត្ស ដែលចែងខាងលើពុំបានរួមបញ្ជូលថ្លៃជួលផ្ទះឬក៏ដឹកជញ្ជូននៅក្នុងការដ្ឋាន ឬក៏តំលៃផ្សេងៗទៀត ដែលជា សេចក្តីត្រូវការចាំបាច់សំរាប់ធ្វើការងារ។ ពួកគេនឹងចរចារក្នុងកិច្ចព្រមព្រៀងធម្មតាមួយ ដោយភាគីទាំងពីរ នៅពេលចុះ ហត្ថលេខាលើកិច្ចសន្យា សេវាកម្មរវាងគូភាគីទាំងពីរ។
កាលបរិច្ឆេទៈ |
កាលបរិច្ឆេទៈ |
ឈ្មោះរបស់អ្នកទីប្រឹក្សាបច្ចេកទេស/ អ្នកជំនាញឯកទេស |
ឈ្មោះអ្នកតំណាង KCEC |
ហត្ថលេខា |
ហត្ថលេខា |
កិច្ចសន្យាសេវាកម្ម អ្នកទីប្រឹក្សាបច្ចេកទេស
កិច្ចសន្យាសេវាកម្ម អ្នកទីប្រឹក្សាបច្ចេកទេស
តួនាទី : | |
លេខគំរោង : |
|
ឈ្មោះគំរោង : |
លក្ខ័ខណ្ឌ័ និងទំរង់របៀបនៃកិច្ចព្រមព្រៀងក្នុងការបំពេញការងារ
ក្រុមហ៊ុនខ្មែរ ខនសាល់ធេន អ៊ីនជីនារីង ខបភើរេសិន (ខេស៊ីអ៊ីស៊ី) ក្នុងកិច្ចសហការជាមួយ____________________________ ______________ (ឈ្មោះសហគ្រាសដែលសហការជាមួយ, ប្រសិនបើមាន) ដោយក្តីសោមនស្ស សូមបញ្ជាក់ផ្តល់ជូនការងារដល់ _______________________ (ឈ្មោះអ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេស) ជា_____________________________ (តួនាទីរបស់ អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេស) (ដែលបន្ទាប់ទៅនេះបានហៅថាជា អ្នកទីប្រឹក្សាបច្ចេកទេស/អ្នកជំនាញឯកទេស)បំពេញការងារក្នុងគំរោង ______________________________ (ឈ្មោះគំរោង និងលេខ) (ក្នុងពេលបន្ទាប់នេះ បានហៅថា គ៉ំរោង)។
កិច្ចសន្យា លក្ខ័ខណ្ឌ័នៃកិច្ចព្រមព្រៀងក្នុងការបំពេញការងារ មានដូចចែងខាងក្រោម ៖
ប្រការ-១ |
ទំរង់របៀបចាត់ចែង |
អ្នកទីប្រឹក្សាបច្ចេកទេស ត្រូវរៀបចំខ្លួនដើម្បីផ្តល់សេវាកម្មការងារចាប់ពី ____________ រហូត ___________________លើមូលដ្ឋានបន្តជាប់។ កាលបរិច្ឆេទនៃ ការចាប់ផ្តើមត្រូវបាន បញ្ជាក់នៅក្នុងលិខិតបង្គាប់ការការងារ (NTM) ហើយត្រូវពិនិត្យឡើងវិញនូវលិខិត បង្គាប់ការ ដែលបង្ហាញថ្ងៃចាប់ផ្តើម និងថ្ងៃបញ្ចប់មានភាពខុសប្លែកពីគ្នា។ |
ប្រការ-២ |
រយៈពេលផ្តល់ទីប្រឹក្សាបច្ចេកទេស |
______________ (មនុស្ស/ខែ) |
ប្រការ-៣ |
ទីកន្លែងការងារ |
កម្ពុជា |
ប្រការ-៤ |
ការងារដែលត្រូវបំពេញ |
សេចក្តីលំអិតការងារ ដែលត្រូវបំពេញដូចដែលបានលំអិតនៅក្នុង ប្រការ-១ ដល់ ប្រការ-៣ ត្រូវបានបញ្ជាក់បន្ថែមនៅក្នុងទំរង់របៀបបំពេញការងារ (TOR) ដែល បានភ្ជាប់នៅក្នុងឧបសម្ពន្ឋ័។ |
ប្រការ-៥ |
តំលៃនៃសេវាកម្ម |
_____________ ដុល្លារអាមេរិក ក្នុងមួយខែ។ ការបង់ថ្លៃ និងត្រូវធ្វើឡើងក្នុង សប្តាហ៏ទី១ នៃខែបន្ទាប់នៃសេវាកម្ម។ អ្នកទីប្រឹក្សាបច្ចេកទេស ត្រូវរំពឹងធ្វើការក្នុង ទំរង់របៀប ការងារក្រោមកិច្ចសន្យាដើមមេ នៃសេវាកម្មទីប្រឹក្សាបច្ចេកទេស។ |
ប្រការ-៦ |
ការចំណាយបន្ថែមក្រៅ |
______________________________ |
ប្រការ-៧ |
ការបង់ថ្លៃអតិបរមា |
_________________ ដុល្លារអាមេរិក |
ប្រការ-៨ |
ការធានារ៉ាប់រង |
ខេស៊ីអ៊ីស៊ី ក្នុងការសហការជាមួយ__________________ (ឈ្មោះសហគ្រាស ដែលសហការ, ប្រសិនបើមាន) ផ្តល់ការធានារ៉ាប់រង ដែលគ្របដណ្តប់លក្ខ័ខណ្ឌ័ ពាក់ពន្ឋ័ចាត់ចែង ក្រោមកិច្ចសន្យាដើមមេ នៃសេវាកម្មទីប្រឹក្សាបច្ចេកទេស រួម ជាមួយទីភ្នាក់ងារប្រតិបត្តិគំរោង។ ភាពលំអិតសេវាកម្មអំពី ការផ្តល់ត្រូវបាន បញ្ជាក់នៅក្នុង កិច្ចសន្យាដើមមេ នៃសេវាកម្មទីប្រឹក្សាបច្ចេកទេស។ |
ប្រការ-៩ |
ឈ្មោះអង្គភាព |
(ឈ្មោះតំណាងសហគ្រាស និងអាសយ័ដ្ឋានទាក់ទង) |
ប្រការ-១០ |
បុរ៉េប្រទាន |
_________________________________. |
ប្រការ-១១ |
ភ្នាក់ងារប្រតិបត្តិគំរោង |
__________________________________ . |
ប្រការ-១២ |
រូបិយបណ្ណ័ទូទាត់ |
ដុល្លារអាមេរិក |
ប្រការ-១៣ |
ព៌ត័មានអ្នកទីប្រឹក្សាបច្ចេកទេស |
(ឈ្មោះ និងអាសយដ្ឋាន) |
ផ្អែកលើមូលដ្ឋាន ដែលបានបរិយាយខាងលើ សេវាកម្មទាំងឡាយ និងកិច្ចសន្យាព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី……ខែ……….. ឆ្នាំ……….. រវាងក្រុមហ៊ុន ខ្មែរ ខនសាល់ធេន អ៊ីនជីនារីង ខបភើរេសិន (ខេស៊ីអ៊ីស៊ី) ជាភាគីមួយ ហើយនឹង លោក/លោកស្រី __________________ ជាភាគីមួយទៀត។ ជាសក្ខីភាពភាគីពាក់ពន្ឋ័កិច្ចសន្យាព្រមព្រៀងខាងលើយល់ស្របប្រតិបត្តិការងារចាប់ពី ថ្ងៃទី……ខែ……….. ឆ្នាំ………..ដែលបានចង្អុលបង្ហាញខាងលើ។
ហត្ថលេខា និងឈ្មោះ ហត្ថលេខា និងឈ្មោះ
អ្នកទីប្រឹក្សាបច្ចេកទេស តំណាង ក្រុមហ៊ុន ខេស៊ីអ៊ីស៊ី
_____________________ __________________________
ជីវប្រវត្តិការងារ
Form TECH-6 ជីវប្រវត្តិការងារ (CV) សំរាប់សំណើរអ្នកជំនាញឯកទេសអន្តរជាតិនិងជាតិ
១.តូនាទីស្នើរសុំ [សំរាប់បេក្ខជនម្មាក់នឹងត្រូវចាត់តាំងសំរាប់តែមុខតំណែងមួយប៉ុណ្ណោះ] : ________________________________________________________
២.ឈ្មោះរបស់សហគ្រាស [បញ្ជូលឈ្មោះសហគ្រាសដែលស្នើរសុំអ្នកជំនាញឯកទេស]: _________________________________________________________
៣.ឈ្មោះរបស់អ្នកជំនាញឯកទេស [បញ្ជូលឈ្មោះពេញ]: _________________________________________________________________________
៤.ថ្ងៃខែឆ្នាំកំណើត___________________ សញ្ជាតិ _________________________
៥.ការសិក្សា [ប្រាប់អំពីសាលាបច្ចេកទេស/សកលវិទ្យាលយ័ ហើយនិងការសិក្សាជំនាញដទៃទៀត ដោយផ្តល់ឈ្មោះ គ្រឹះស្ថាន, កំរិតសញ្ញាបត្រដែលបានទទួល និងកាលបរិច្ឆេទដែលបានទទួល]:______________________________________________
៦.សមាជិកភាពក្នុងសមាគមន៏ជំនាញឯកទេស_______________________________________
៧.ការបណ្តុះបណ្តាលដទៃទៀត [ចង្អុលបង្ហាញការបណ្តុះបណ្តាលសំខាន់ៗ ចាប់តាំងពីកំរិតសញ្ញាបត្រ ក្រោមចំណុចទី៥-ការសិក្សាដែលបានទទួល]:___________________________________________________
៨.ឈ្មោះប្រទេសដែលមានបទពិសោធន៏ធ្វើការងារ [ធ្វើបញ្ជីប្រទេសដែលអ្នកជំនាញឯកទេស បានធ្វើការក្នុងរយៈពេល ដប់ឆ្នាំកន្លងមក]:________________________________________________________
៩.ភាសា [សំរាប់រាល់ភាសានីមួយៗ បង្ហាញអំពីភាពស្ទាត់ឥតខ្ចោះ, ល្អ, មធ្យម និងខ្សោយ ក្នុងការនិយាយ, អាន និងសរសេរ]:_____________________________________________
១០.កំណត់ត្រាការងារ [ចាប់ផ្តើមពីតួនាទីបច្ចុប្បន្ន។ ធ្វើបញ្ជីក្នុងលំដាប់បញ្ច្រសរាល់ការងារបំរើការ ដោយអ្នកជំនាញ ឯកទេស តាំងតែអំពីការបញ្ចប់ការសិក្សា ដោយផ្តល់ឱ្យការងារនីមួយៗ ដែលបានបំពេញ (សូមមើលទំរង់ខាងក្រោម) កាលបរិច្ឆេទនៃការធ្វើការងារ ឈ្មោះ, ទីកន្លែងការងារ និងតួនាទីដែលបានកាន់]: _____________________________________________
ចាប់ពី [ឆ្នាំ]:________________ រហូតដល់ [ឆ្នាំ]:_______________________________
និយោជក:_________________________________
តួនាទីដែលបានកាន់:______________________________________________________
១១. លិអិតការងារដែលបានបំពេញ (បញ្ជីរាល់ការងារដែល បង្ហាញក្រោមការបំពេញការងារ) | ១២. ការងារដែលបានរ៉ាប់រង ដែលបំភ្លឺអំពីសមត្ថភាពការងារ ដែលបានកាន់ ក្នុងពេលបំពេញការងារ (ក្នុងចំណោម ការបំពេញការងារ ដែលអ្នកជំនាញឯកទេស ត្រូវបាន ជាប់ពាក់ពន្ឋ័ បង្ហាញព៍ត័មានបន្តបន្ទាប់សំរាប់រាល់ ការ បំពេញការងារ ដែលបំភ្លឺអំពីសមត្ថភាព ចំពោះការ ក្តោបក្តាប់ការងារដែលបានចែងក្នុងបញ្ជី លេខ១១)
ឈ្មោះការងារដែលបំពេញ ឬឈ្មោះគំរោង ឆ្នាំ:__________________________________ ទីតាំង:________________________________ អតិថិជន:_______________________________ លក្ខណៈពិសេសរបស់គំរោង:___________________ តួនាទីដែលបានកាន់:__________________________ សកម្មភាពដែលបានសំដែងបង្ហាញ:______________ |
១៣. ការបញ្ជាក់យល់ព្រម់
ខ្ញុំបាទ/នាងខ្ញុំ ដែលបានចុះហត្ថលេខាខាងក្រោម សូមបញ្ជាក់ថា ចំណេះដឹងដ៏ល្អរបស់ខ្ញុំ ខ្ញុំសង្ឈឹមជឿជាក់ថា ៖
(ក) ប្រវត្តិរូបនេះ គឺអធិប្បាយដ៏ត្រឹមត្រូវនូវបទពិសោធន៏ការងារ និងសមត្ថភាពជំនាញរបស់ខ្ញុំ
(ខ) ខ្ញុំមិនបានបំពេញការងារឱ្យទីភ្នាក់ងារប្រតិបត្តិ ឬអនុវត្តគំរោងណាមួយឡើយ
(គ) ដោយពុំមានការបញ្ជាក់សំបុត្រពេទ្យ ខ្ញុំនឹងរ៉ាប់រងបំពេញការងារនេះ ក្នុងរយៈពេលនិងក្នុងលក្ខ័ខណ្ឌលទ្ឋកម្ម ដែលបាន បញ្ជាក់សំរាប់ខ្ញុំ នៅក្នុងតារាងកាលវិភាគផ្ទាល់ខ្លូនរបស់ខ្ញុំ ធៀរម ទជែះ-៧ ដែលបានផ្តល់ឱ្យការចលត័ក្រុមចូល ចាប់ផ្តើមប្រសិទ្ឋភាពក្នុងរវាងពីសំណើរនេះ ឬការយល់ព្រមបន្តដទៃទៀត។
(ឃ) ខ្ញុំប្តេជ្ញាបំពេញរ៉ាប់រងការងារក្នុងរវាងប្រសិទ្ឋភាពនៃសំណើរការងារ
(ង) ខ្ញុំពុំមែនជាផ្នែកមួយនៃក្រុមដែលបានសរសេរ ទំរង់របៀបការងារ 9ទឿប្រ សំរាប់សេវាកម្មទីប្រឹក្សាបច្ចេកទេសទេស
(ច) ខ្ញុំពុំមែនជាអ្នកជាប់អង្កេតបទល្មើសដោយ ឌៅព ។
ខ្ញុំបានយល់ថា ចេតនាដែលអធិប្បាយខ្វះចន្លោះ អាចជាមូលហេតុផ្លូវច្បាប់ចំបងចំពោះការធ្វើឱ្យមានលក្ខណៈសម្បត្តិមិនគ្រប់ គ្រាន់ ឬបណ្តេញចេញ ប្រសិនបើបានជាប់ពាក់ពន្ឋ័។
______________________________________________ Date ____________________
[ហត្ថលេខារបស់អ្នកជំនាញឯកទេស ឬអ្នកតំណាងដែលបានប្រគល់សិទ្ឋិ] ថ្ងៃ/ខែ/ឆ្នាំ
ឈ្មោះពេញរបស់អ្នកតំណាងដែលបានប្រគល់សិទ៉្ឋិ _____________________________________________
ការសិក្សាអំពីការដែលអាចធ្វើទៅបានលើការលើកកំពស់ផ្លូវរបស់ខេត្ត (ប្រាក់កម្ចីរបស់ ADB)
ដោយមានការឧបត្តមប្រាក់កម្ចីរបស់កូរ៉េ-ការសិក្សាអំពីភាព ដែលអាចធ្វើទៅបាន បានអនុវត្តន៏ដើម្បីលើកកំពស់ផ្លូវថ្នល់ ក្នុង ខេត្តព្រៃវែង និង ស្វាយរៀង ចាប់ពីខែ មិនា ដល់ វិច្ឆិកា ២០១១ ។
KOREA ជា ទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកក្នុងការត្រួតពិនិត្យសំណង់
KCEC ជា ទីប្រឹក្សាបច្ចេកទេស បន្ត
– ម្ចាស់សំណង់ : ក្រសួងសាធារណការនិងដឺកជញ្ជូន
– ទីប្រឹក្សាបច្ចេកទេស : KCI / KCEC
– តម្លៃ : គ្មាន
– ថវិកា : ADB
– ឈ្នួលលើការត្រួតពិនិត្យរបស់ KCEC : ៨០,០០០.០០ ដុល្លារអាមេរិក
– ការងារអនុវត្តដោយ ក្រុមហ៊ុន KCEC :
– ការប្រមូលទិន្ន័យនៅទីតាំងសាងសង់
– សិក្សាអំពីភាពដែលអាចធ្វើទៅបាន
– របាយការណ៏
គំរោងស្តារឡើងវិញផ្លូវជាតិលេខ ៥៦ ( EDCF) (ប្រាក់កម្ចីរបស់កូរ៉េ)
ថវិកាផ្តល់អោយដោយប្រទេសកូរ៉េ- ផ្លូវជាតិលេខ ៥៦ (បន្ទាយមានជ័យ-ឧត្តមានជ័យ) ប្រវែង ៨៤គម ត្រូវបានធ្វើ ការស្តារឡើងវិញ ចាប់ពីខែធ្នូ ២០១០ ដល់ ឧសភា ២០១៣ ។
KOREA ជា ទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកក្នុងការត្រួតពិនិត្យសំណង់
KCEC ជា ទីប្រឹក្សាបច្ចេកទេស បន្ត
– ម្ចាស់សំណង់ : ក្រសួងសាធារណការនិងដឺកជញ្ជូន
– ទីប្រឹក្សាបច្ចេកទេស : KCI / KCEC
– តម្លៃ : គ្មាន
– ថវិកា : កូរ៉េ
– ឈ្នួលលើការត្រួតពិនិត្យរបស់ KCEC : ៣៣៦,០០០.០០ ដុល្លារអាមេរិក
– ការងារអនុវត្តដោយ ក្រុមហ៊ុន KCEC
– គំនូរប្លង់
– ការត្រួតពិនិត្យសំណង់
គំរោងស្តារឡើងវិញផ្លូវជាតិលេខ ៥៦ (ADB)
ថវិកាផ្តល់អោយដោយ (ADB) ផ្លូវជាតិលេខ ៥៦ (បន្ទាយមានជ័យ – ឧត្តមានជ័យ) ប្រវែង ២៩គម បានត្រូវធ្វើការស្តារ ឡើងវិញចាប់ ពីខែ (ធ្នូ ២០១០ ដល់ មករា ២០១៣) ។
KOREA ជា ទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកក្នុងការត្រួតពិនិត្យសំណង់
KCEC ជា ទីប្រឹក្សាបច្ចេកទេសបន្ត
– ម្ចាស់សំណង់ : ក្រសួងសាធារណការនិងដឺកជញ្ជូន
– ទីប្រឹក្សាបច្ចេកទេស : KCI / KCEC
– តម្លៃ : គ្មាន
– ថវិកា : កូរ៉េ
– ឈ្នួលលើការត្រួតពិនិត្យរបស់ KCEC : ៣៥១,០០០.០០ ដុល្លារអាមេរិក
– ការងារអនុវត្តដោយ ក្រុមហ៊ុន KCEC
– គំនូរប្លង់
– ការត្រួតពិនិត្យសំណង់
គំរោងស្តារឡើងវិញផ្លូវជាតិលេខ ៣១/៣៣ និងផ្លូវជាតិលេខ ១១៧ (ប្រាក់កម្ចីរបស់កូរ៉េ)
ថវិកាផ្តល់អោយដោយប្រទេសកូរ៉េ-ការស្តារឡើងវិញបានចាប់ដំណើរការសាងសង់លើ ផ្លូវជាតិលេខ ៣១/៣៣ និងផ្លូវជាតិលេខ ១១៧នៅខេត្តកំពតប្រវែង ១០៧កម ។
– ម្ចាស់សំណង់ : ក្រសួងសាធារណការនិងដឺកជញ្ជូន
– ទីប្រឹក្សាបច្ចេកទេស : Sambo / KCEC
– តម្លៃ : គ្មាន
– ថវិកា : កូរ៉េ
– ឈ្នួលលើការត្រួតពិនិត្យរបស់ KCEC : ៣២២,០០០,០០ ដុល្លារអាមេរិក
– ការងារអនុវត្តដោយ ក្រុមហ៊ុន KCEC
– គំនូរប្លង់
– ការត្រួតពិនិត្យសំណង់
គំរោងស្តារឡើងវិញផ្លូវជាតិលេខ ៣ ថវិកា កូរេខាងត្បូង
ដោយមានការឧបត្ថមពីកូរេខាងត្បូងផ្លូវជាតិលេខ ៣ ពីភ្នំពេញអាកាសយានដ្ឋានទៅកំពតបានគ្រោងធ្វើការស្តារឡើងវិញ ។
KCEC បានទទួលធ្វើជាអ្នកម៉ៅការបន្តពី KCI ដើម្បីធ្វើគំនូរប្លង់ និង ត្រួតពិនិត្យតាមកិច្ចសន្យា ចាប់ពីខែសីហា ២០០៨ ដល់ កុម្ភះ ២០១២។
– ម្ចាស់សំណង់ : ក្រសួងសាធារណការនិងដឺកជញ្ជូន
– ទីប្រឹក្សាបច្ចេកទេស : KCEC/KCI
– តម្លៃ : គ្មាន
– ថវិកា : កូរ៉េខាងត្បូង
– ឈ្នួលលើការត្រួតពិនិត្យរបស់ KCEC : ២៨២,០០០.០០ ដុល្លារអាមេរិក
– ការងារអនុវត្តដោយ ក្រុមហ៊ុន KCEC
– គំនូរប្លង់ ផ្លូវ-ស្ពាន- គ្រឿងបង្គុំសំណង់
– ការត្រួតពិនិត្យសំណង់
– ការធ្វើតេស្តត្រួតពិនិត្យតំណរបច្ចេកទេសមេកានិច